أَوَعَجِبْتُمْ أَن جَآءَكُمْ ذِكْرٌ مِّن رَّبِّكُمْ عَلَىٰ رَجُلٍ مِّنكُمْ لِيُنذِرَكُمْ وَٱذْكُرُوٓا۟ إِذْ جَعَلَكُمْ خُلَفَآءَ مِنۢ بَعْدِ قَوْمِ نُوحٍ وَزَادَكُمْ فِى ٱلْخَلْقِ بَصْۜطَةً فَٱذْكُرُوٓا۟ ءَالَآءَ ٱللَّهِ لَعَلَّكُمْ تُفْلِحُونَ
Khmer Translation - Rowwad Translation Centerតើពួកអ្នកមានការចម្លែកក្នុងចិត្តដែលការរំឭកពីព្រះម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ព្យាការីហ៊ូទ)ក្នុងចំណោមពួកអ្នកនោះដើម្បីគាត់ព្រមានបន្លាចពួកអ្នក(ពីទណ្ឌកម្ម)នោះឬ? ហើយចូរពួកអ្នកចងចាំ ខណៈដែលទ្រង់បានបង្កើតពួកអ្នកជាអ្នកស្នងតំណែង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមរបស់ព្យាការីនួហ ហើយបានបន្ថែមឲ្យពួកអ្នកនូវរាងកាយរឹងមាំខ្លាំងក្លា(លើសពីពួកគេ)។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
Khmer Translation - Islamic Community Development Associationតើពួកអ្នកងឿងឆ្ងល់ចំពោះការក្រើនរំលឹកពីម្ចាស់របស់ ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ហ៊ូទ)ក្នុងចំណោម ពួកអ្នក ដើម្បីឱ្យគេដាស់តឿនព្រមានពួកអ្នកឬ? ចូរពួកអ្នកចងចាំ (នៀកម៉ាត់របស់អល់ឡោះ)នៅពេលដែលទ្រង់បានបង្កើតពួកអ្នក ជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីប្រជាជនរបស់នួហ ហើយ ទ្រង់បានបន្ថែមឱ្យពួកអ្នកមានមាឌធំកម្លាំងខ្លាំងក្លា។ ហេតុនេះ ចូរ ពួកអ្នកចងចាំនូវនៀកម៉ាត់ទាំងឡាយរបស់អល់ឡោះ សង្ឃឹមថា ពួកអ្នកនឹងទទួលបានជោគជ័យ។