وَإِذْ أَنجَيْنَٰكُم مِّنْ ءَالِ فِرْعَوْنَ يَسُومُونَكُمْ سُوٓءَ ٱلْعَذَابِ يُقَتِّلُونَ أَبْنَآءَكُمْ وَيَسْتَحْيُونَ نِسَآءَكُمْ وَفِى ذَٰلِكُم بَلَآءٌ مِّن رَّبِّكُمْ عَظِيمٌ
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នឹកឃើញ នៅពេលដែលយើងបានសង្គ្រោះពួកអ្នកពីបក្សពួកហ្វៀរអោន ខណៈដែលពួកគេបានឱ្យពួកអ្នកភ្លក់នូវទារុណកម្មយ៉ាងព្រៃផ្សៃបំផុត ដោយពួកគេសម្លាប់កូនប្រុសទាំងឡាយរបស់ពួកអ្នក ហើយទុកជីវិតកូនស្រីរបស់ពួកអ្នក។ ហើយនៅក្នុងរឿងនោះ គឺជាការសាកល្បងដ៏ធំធេងបំផុតពីព្រះជាម្ចាស់របស់ពួកអ្នក។
Khmer Translation - Islamic Community Development Associationហើយចូរពួកអ្នកចងចាំ. នៅពេលដែលយើងបានរំដោះ ពួកអ្នកឱ្យរួចផុតពីបក្សពួកហ្វៀរអោន ដោយពួកគេឱ្យពួកអ្នក ភ្លក្សរសជាតិទារុណកម្មយ៉ាងព្រៃផ្សៃ ដោយសម្លាប់កូនប្រុស និង ទុកជីវិតកូនស្រីរបស់ពួកអ្នក។ នេះជាការសាកល្បងមួយយ៉ាងធំ ពីម្ចាស់របស់ពួកអ្នក។