caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-A'raaf វាក្យខណ្ឌ 131

ម៉ាកកah · revelation order 39 · 7:131

فَإِذَا جَآءَتْهُمُ ٱلْحَسَنَةُ قَالُوا۟ لَنَا هَٰذِهِۦ وَإِن تُصِبْهُمْ سَيِّئَةٌ يَطَّيَّرُوا۟ بِمُوسَىٰ وَمَن مَّعَهُۥٓ أَلَآ إِنَّمَا طَٰٓئِرُهُمْ عِندَ ٱللَّهِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលប្រការល្អបានមកដល់ពួកគេ ពួកគេនិយាយថា៖ ពួកយើងសក្ដិសមនឹងទទួលបានរបស់ទាំងនេះ។ តែប្រសិនបើពួកគេជួបប្រទះនូវប្រការអាក្រក់ ពួកគេបែរជាមានប្រផ្នូលអាក្រក់ទៅលើព្យាការីមូសា និងអ្នកដែលនៅជាមួយគាត់(អម្បូរអ៊ីស្រាអែល)ទៅវិញ។ តើពុំមែនទេឬ តាមពិត អ្វីទាំងអស់ដែលកើតឡើងចំពោះពួកគេ គឺជាការកំណត់ពីអល់ឡោះជាម្ចាស់។ ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺមិនដឹងឡើយ ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលផលល្អបានមកដល់ពួកគេ ពួកគេ និយាយថាៈ ទាំងនេះវាសមជារបស់ពួកយើងណាស់ តែប្រសិនបើ ផលអាក្រក់់(គ្រោះរាំងស្ងួតជាដើម)បានមកដល់ពួកគេវិញនោះ ពួកគេចោទថា គឺបណ្ដាលមកពីមូសា និងអ្នកដែលនៅជាមួយគេ។ ត្រូវដឹងថា ពិតប្រាកដណាស់ ផលអាក្រក់របស់ពួកគេនោះគឺមកពី អល់ឡោះទេ ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70