يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ قُوٓا۟ أَنفُسَكُمْ وَأَهْلِيكُمْ نَارًا وَقُودُهَا ٱلنَّاسُ وَٱلْحِجَارَةُ عَلَيْهَا مَلَٰٓئِكَةٌ غِلَاظٌ شِدَادٌ لَّا يَعْصُونَ ٱللَّهَ مَآ أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ
Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកការពារខ្លួនប្រាណពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរក ដែលវត្ថុសម្រាប់ដុត(បញ្ឆេះ)វា គឺមនុស្សនិងដុំថ្ម។ នៅពីលើឋាននរកនោះ គឺមានម៉ាឡាអ៊ីកាត់ជាច្រើនដែលមានទឹកមុខម៉ឺងម៉ាត់។ ពួកគេមិនល្មើសនឹងអល់ឡោះចំពោះអ្វីដែលទ្រង់ដាក់បទបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វីដែលគេបង្គាប់ប្រើចំពោះពួកគេ។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកថែរក្សាខ្លួនប្រាណ របស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកឱ្យផុតពីភ្លើងនរកដែល វត្ថុសម្រាប់ដុតវានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើវាមានម៉ាឡា-អ៊ីកាត់ដែលមានទឹកមុខម៉ឺងម៉ាត់ ពួកគេមិនជំទាស់នឹងអល់ឡោះ នូវអ្វីដែលទ្រង់បានបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វី ដែលអល់ឡោះបញ្ជា។