ضَرَبَ ٱللَّهُ مَثَلًا لِّلَّذِينَ كَفَرُوا۟ ٱمْرَأَتَ نُوحٍ وَٱمْرَأَتَ لُوطٍ كَانَتَا تَحْتَ عَبْدَيْنِ مِنْ عِبَادِنَا صَٰلِحَيْنِ فَخَانَتَاهُمَا فَلَمْ يُغْنِيَا عَنْهُمَا مِنَ ٱللَّهِ شَيْـًٔا وَقِيلَ ٱدْخُلَا ٱلنَّارَ مَعَ ٱلدَّٰخِلِينَ
Khmer Translation - Rowwad Translation Centerអល់ឡោះទ្រង់បានលើកយកភរិយារបស់ព្យាការីនួហ និងភរិយារបស់ព្យាការីលូតធ្វើជាឧទាហរណ៍មួយសម្រាប់ពួកដែលគ្មានជំនឿ។ នាងទាំងពីរស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំបម្រើទាំងពីរក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់យើងដែលជាអ្នកសាងទង្វើកុសល។ ប៉ុន្តែ នាងទាំងពីរបានក្បត់នឹងពួកគេទាំងពីរ(ស្វាមីពួកនាង)។ ដូច្នេះ គាត់ទាំងពីរមិនអាចជួយការពារពួកនាងទាំងពីរពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ ហើយមានគេនិយាយទៅកាន់ពួកនាងទាំងពីរថា៖ ចូរអ្នកទាំងពីរចូលទៅក្នុងឋាននរកជាមួយនឹងពួកដែលបានចូលទាំងឡាយចុះ។
Khmer Translation - Islamic Community Development Associationអល់ឡោះបានលើកយកភរិយារបស់នួហ និងភរិយារបស់ លូតធ្វើជាឧទាហរណ៍សម្រាប់ពួកដែលគ្មានជំនឿ។ នាងទាំងពីរបាន ស្ថិតនៅក្រោមការគ្រប់គ្រងនៃខ្ញុំទាំងពីររបស់យើងក្នុងចំណោមខ្ញុំ របស់យើងដែលល្អត្រឹមត្រូវ។ តែនាងទាំងពីរបានក្បត់នឹងគេទាំងពីរ ហើយគេទាំងពីរមិនអាចជួយអ្វីដល់នាងទាំងពីរឱ្យរួចផុតពី(ទារុណ-កម្ម)អល់ឡោះឡើយ។ ហើយមានគេនិយាយថាៈ ចូរអ្នកទាំងពីរ (ភរិយា)ចូលទៅក្នុងនរកជាមួយនឹងពួកអ្នកដែលនៅក្នុងនោះចុះ។