يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ كُونُوٓا۟ أَنصَارَ ٱللَّهِ كَمَا قَالَ عِيسَى ٱبْنُ مَرْيَمَ لِلْحَوَارِيِّـۧنَ مَنْ أَنصَارِىٓ إِلَى ٱللَّهِ قَالَ ٱلْحَوَارِيُّونَ نَحْنُ أَنصَارُ ٱللَّهِ فَـَٔامَنَت طَّآئِفَةٌ مِّنۢ بَنِىٓ إِسْرَٰٓءِيلَ وَكَفَرَت طَّآئِفَةٌ فَأَيَّدْنَا ٱلَّذِينَ ءَامَنُوا۟ عَلَىٰ عَدُوِّهِمْ فَأَصْبَحُوا۟ ظَٰهِرِينَ
Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកធ្វើខ្លួនជាអ្នកជួយដល់(សាសនា)អល់ឡោះ ដូចដែលព្យាការីអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ បានពោលទៅកាន់ក្រុមអាល់ហាវ៉ារីយីន(សាវ័ករបស់គាត់)ថា៖ តើអ្នកណាខ្លះដែលចូលរួមជាមួយខ្ញុំជួយដល់(សាសនា)អល់ឡោះនោះ? ពេលនោះ ក្រុមអាល់ហាវ៉ារីយីនបានឆ្លើយថា៖ ពួកយើង គឺជាអ្នកជួយដល់(សាសនា)អល់ឡោះ។ ហើយមួយក្រុមនៃអម្បូអ៊ីស្រាអែលមានជំនឿ ហើយមួយក្រុមផ្សេងទៀតបានប្រឆាំង។ ហេតុនេះ យើងក៏បានពង្រឹងដល់បណ្ដាអ្នកដែលមានជំនឿទៅលើសត្រូវរបស់ពួកគេ។ ដូច្នេះ ពួកគេក៏បានក្លាយជាអ្នកដែលទទួលបានជ័យជម្នះ។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកជួយ(សាសនា) អល់ឡោះ ដូចជាអ៊ីសាកូនម៉ារយ៉ាំបានពោលទៅកាន់អ្នកស្ដាប់ឱវាទ របស់គាត់ថាៈ តើអ្នកណាខ្លះចូលរួមជាមួយខ្ញុំដើម្បីលើកស្ទួយ(សាស នា)អល់ឡោះនោះ? បណ្ដាអ្នកស្ដាប់ឱវាទបានឆ្លើយថាៈ ពួកយើង គឺជាអ្នកចូលរួមលើកស្ទួយ(សាសនា)អល់ឡោះ។ ពេលនោះអំបូរ អ៊ីស្រាអែលមួយក្រុមមានជំនឿ និងមួយក្រុមទៀតគ្មានជំនឿ។ ហើយយើងបានជួយបណ្ដាអ្នកដែលមានជំនឿឱ្យមានកម្លាំងខ្លាំងក្លា ជាងពួកសត្រូវរបស់ពួកគេ ហើយពួកគេក៏បានក្លាយជាអ្នកដែល ទទួលបានជ័យជំនះ។