وَكَيْفَ أَخَافُ مَآ أَشْرَكْتُمْ وَلَا تَخَافُونَ أَنَّكُمْ أَشْرَكْتُم بِٱللَّهِ مَا لَمْ يُنَزِّلْ بِهِۦ عَلَيْكُمْ سُلْطَٰنًا فَأَىُّ ٱلْفَرِيقَيْنِ أَحَقُّ بِٱلْأَمْنِ إِن كُنتُمْ تَعْلَمُونَ
Khmer Translation - Rowwad Translation Centerតើឱ្យខ្ញុំខ្លាចញញើតចំពោះអ្វី(រូបដិមានានា)ដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនោះយ៉ាងដូចម្តេចទៅ បើពួកអ្នកមិនទាំងខ្លាចញញើតចំពោះការដែលពួកអ្នកធ្វើស្ហ៊ីរិកចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងបញ្ជាក់ដល់ពួកអ្នកអំពីវាផងនោះ? តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះដែលសក្ដិសមនឹងទទួលបាននូវសុវត្ថិភាពជាង ប្រសិនបើពួកអ្នកបានដឹង។
Khmer Translation - Islamic Community Development Associationតើឱ្យខ្ញុំខ្លាចនូវអ្វីដែលពួកអ្នកធ្វើស្ហ៊ីរិកយ៉ាងដូចមេ្ដចទៅ បើពួកអ្នកមិនខ្លាចថា ពួកអ្នកពិតជាបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះ នូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្ដុតាងណាមួយឱ្យពួកអ្នកផងនោះ? ដូចេ្នះ តើក្រុមមួយណានៃក្រុមទាំងពីរនេះមានសិទ្ធិទទួលនូវសុខ សន្ដិភាពជាង ប្រសិនបើពួកអ្នកបានដឹងមែននោះ?