وَحَآجَّهُۥ قَوْمُهُۥ قَالَ أَتُحَٰٓجُّوٓنِّى فِى ٱللَّهِ وَقَدْ هَدَىٰنِ وَلَآ أَخَافُ مَا تُشْرِكُونَ بِهِۦٓ إِلَّآ أَن يَشَآءَ رَبِّى شَيْـًٔا وَسِعَ رَبِّى كُلَّ شَىْءٍ عِلْمًا أَفَلَا تَتَذَكَّرُونَ
Khmer Translation - Rowwad Translation Centerហើយក្រុមរបស់គាត់បានប្រកែកដេញដោលជាមួយនឹងគាត់។ គាត់ក៏បាននិយាយ៖ តើពួកអ្នកមកប្រកែកដេញដោលជាមួយខ្ញុំនៅក្នុងការមានជំនឿចំពោះអល់ឡោះ(តែមួយគត់)ឬ ខណៈដែលទ្រង់ពិតជាបានចង្អុលបង្ហាញខ្ញុំហើយនោះឬ? ហើយខ្ញុំមិនខ្លាចញញើតចំពោះអ្វី(រូបបដិមាទាំងឡាយ)ដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនឹងវានោះឡើយ លើកលែងតែអ្វីមួយដែលព្រះជាម្ចាស់របស់ខ្ញុំមានចេតនាប៉ុណ្ណោះ។ ការដឹងរបស់ព្រះជាម្ចាស់របស់ខ្ញុំទូលំទូលាយគ្របដណ្តប់លើអ្វីៗទាំងអស់។ តើពួកអ្នកមិននឹកឃើញទេឬ?
Khmer Translation - Islamic Community Development Associationហើយក្រុមរបស់គាត់(អ៊ីព្រហ៊ីម)បានប្រឆាំងនឹងគាត់។ គាត់បានពោលថាៈ ហេតុអ្វីពួកអ្នកប្រឆាំងនឹងខ្ញុំក្នុងការជឿលើ អល់ឡោះ ដោយទ្រង់បានចង្អុលបង្ហាញដល់រូបខ្ញុំហើយនោះ? ហើយរូបខ្ញុំមិនខ្លាចនូវអ្វីដែលពួកអ្នកធ្វើស្ហ៊ីរិកនឹងទ្រង់ឡើយ លើក លែងតែអី្វដែលម្ចាស់របស់ខ្ញុំមានចេតនាប៉ុណ្ណោះ។ ម្ចាស់របស់ខ្ញុំដឹង ជ្រួតជ្រាបលើអ្វីៗទាំងអស់។ ដូចេ្នះ តើពួកអ្នកមិនចងចាំទេឬ?