caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-An'aam វាក្យខណ្ឌ 57

ម៉ាកកah · revelation order 55 · 6:57

قُلْ إِنِّى عَلَىٰ بَيِّنَةٍ مِّن رَّبِّى وَكَذَّبْتُم بِهِۦ مَا عِندِى مَا تَسْتَعْجِلُونَ بِهِۦٓ إِنِ ٱلْحُكْمُ إِلَّا لِلَّهِ يَقُصُّ ٱلْحَقَّ وَهُوَ خَيْرُ ٱلْفَٰصِلِينَ

Khmer Translation - Rowwad Translation Centerចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ តែពួកអ្នកបែរជាបដិសេធនឹងវាទៅវិញ។ ខ្ញុំគ្មានអ្វី(ទណ្ឌកម្ម)ដែលពួកអ្នកទទូចសុំឱ្យឆាប់មកដល់នោះទេ។ តាមពិត ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់នឹងកាត់សេចក្តីប្រកបដោយការពិត។ ហើយទ្រង់ជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំស្ថិត នៅលើភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ខ្ញុំ តែពួកអ្នកបាន បដិសេធនឹងវា។ ខ្ញុំពុំមានអ្វីដែលពួកអ្នកកំពុងតក់ក្រហល់នឹងវា (ទារុណកម្ម)នោះឡើយ។ ការសមេ្រចច្បាប់ទាំងអស់ គឺស្ថិតនៅ លើអល់ឡោះដែលទ្រង់បញ្ជាក់យ៉ាងច្បាស់នូវការពិត។ ហើយ ទ្រង់គឺជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70