caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-An'aam វាក្យខណ្ឌ 14

ម៉ាកកah · revelation order 55 · 6:14

قُلْ أَغَيْرَ ٱللَّهِ أَتَّخِذُ وَلِيًّا فَاطِرِ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَهُوَ يُطْعِمُ وَلَا يُطْعَمُ قُلْ إِنِّىٓ أُمِرْتُ أَنْ أَكُونَ أَوَّلَ مَنْ أَسْلَمَ وَلَا تَكُونَنَّ مِنَ ٱلْمُشْرِكِينَ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើឲ្យខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារឬ ខណៈដែលទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈដល់គេ ពុំមែនគេប្រទានលាភសក្ការៈដល់ទ្រង់ឡើយនោះ? ចូរអ្នកពោលទៀតថា៖ ពិតប្រាកដណាស់ ខ្ញុំត្រូវបានគេបញ្ជាឱ្យក្លាយទៅជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)ដំបូងគេបង្អស់(ក្នុងចំណោមប្រជាជាតិនេះ)។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនត្រូវក្លាយខ្លួនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើឱ្យខ្ញុំយកអ្នកគាំពារ ក្រៅពីអល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី និងជាអ្នកប្រទានអាហារ ហើយទ្រង់មិនត្រូវការគេប្រទានអាហារ ឱ្យឬ? ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានគេ(អល់ឡោះ) បញ្ជា ឱ្យក្លាយទៅជាអ្នកកាន់សាសនាអ៊ីស្លាមមុនគេ ហើយចូរអ្នកកុំ ក្លាយខ្លួនក្នុងចំណោមពួកមូស្ហរីគីនឱ្យសោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70