وَلَا تَسُبُّوا۟ ٱلَّذِينَ يَدْعُونَ مِن دُونِ ٱللَّهِ فَيَسُبُّوا۟ ٱللَّهَ عَدْوًۢا بِغَيْرِ عِلْمٍ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمْ ثُمَّ إِلَىٰ رَبِّهِم مَّرْجِعُهُمْ فَيُنَبِّئُهُم بِمَا كَانُوا۟ يَعْمَلُونَ
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំជេរប្រមាថពួកដែលគោរពសក្ការៈផ្សេងពីអល់ឡោះឱ្យសោះដែលជាហេតុធ្វើឲ្យពួកគេជេរប្រមាថអល់ឡោះដោយបំពានទាំងល្ងង់ខ្លៅវិញ។ ដូច្នោះដែរ យើងបានតុបតែងលម្អសម្រាប់រាល់ប្រជាជាតិនីមួយៗនូវទង្វើរបស់ពួកគេ(ទាំងល្អ ទាំងអាក្រក់)។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកគេ(នៅថ្ងៃបរលោក) គឺទៅកាន់(អល់ឡោះ)ព្រះជាម្ចាស់របស់ពួកគេវិញ។ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationចូរពួកអ្នក(អ្នកមូស្លីម)កុំជេរប្រមាថចំពោះព្រះដែល ពួកគេបួងសួងផេ្សងពីអល់ឡោះឱ្យសោះ ព្រោះវាជាហេតុធ្វើឱ្យពួក គេជេរប្រមាថអល់ឡោះទាំងបំពានដោយគ្មានចំណេះដឹង។ ដូចេ្នះ ដែរ យើងបានលំអសម្រាប់់ប្រជាជាតិទាំងអស់នូវទង្វើរបស់ពួកគេ បន្ទាប់មកកន្លែងវិលត្រឡប់របស់ពួកគេ គឺទៅកាន់ម្ចាស់របស់ពួក គេ។ ហើយទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។