caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hashr វាក្យខណ្ឌ 14

ម៉ាឌីណah · revelation order 101 · 59:14

لَا يُقَٰتِلُونَكُمْ جَمِيعًا إِلَّا فِى قُرًى مُّحَصَّنَةٍ أَوْ مِن وَرَآءِ جُدُرٍۭ بَأْسُهُم بَيْنَهُمْ شَدِيدٌ تَحْسَبُهُمْ جَمِيعًا وَقُلُوبُهُمْ شَتَّىٰ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَّا يَعْقِلُونَ

Khmer Translation - Rowwad Translation Centerពួកគេ(ពួកយូដា)មិនហ៊ានប្រយុទ្ធនឹងពួកអ្នកទាំងអស់គ្នាឡើយ លើកលែងតែនៅក្នុងភូមិស្រុកដែលមានកំពែងការពារ ឬក៏ពីក្រោយជញ្ជាំងប៉ុណ្ណោះ។ ភាពជាសត្រូវរវាងពួកគេ គឺខ្លាំងក្លាបំផុត។ អ្នកគិតស្មានថា ពួកគេរួបរួមគ្នា។ តែ(តាមពិត) ដួងចិត្តរបស់ពួកគេ គឺផ្សេងៗពីគ្នា។ នោះគឺដោយសារតែពួកគេគឺជាក្រុមមួយដែលមិនចេះពិចារណាឡើយ។
Khmer Translation - Islamic Community Development Associationពួកគេ(ពួកយ៉ាហ៊ូទី និងពួកពុតត្បុត)មិនរួមគ្នាវាយ ប្រហារពួកអ្នកឡើយ លើកលែងតែនៅក្នុងតំបន់ដែលពួកគេការពារ ឬក៏លួចវាយប្រហារពីក្រោយជញ្ជាំងប៉ុណ្ណោះ។ ភាពជាសត្រូវរវាង ពួកគេគឺខ្លាំងក្លាបំផុត។ ហើយអ្នក(មូហាំម៉ាត់)គិតថាពួកគេរួបរួម គ្នា ប៉ុន្ដែផ្ទុយទៅវិញដួងចិត្ដរបស់ពួកគេផេ្សងៗគ្នា។ នោះដោយ សារតែពួកគេជាក្រុមដែលមិនបានស្វែងយល់ឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70