يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا تَنَٰجَيْتُمْ فَلَا تَتَنَٰجَوْا۟ بِٱلْإِثْمِ وَٱلْعُدْوَٰنِ وَمَعْصِيَتِ ٱلرَّسُولِ وَتَنَٰجَوْا۟ بِٱلْبِرِّ وَٱلتَّقْوَىٰ وَٱتَّقُوا۟ ٱللَّهَ ٱلَّذِىٓ إِلَيْهِ تُحْشَرُونَ
Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នកខ្សឹបខ្សៀវគ្នា ចូរពួកអ្នកកុំខ្សឹបខ្សៀវគ្នាពីប្រការដែលនាំឲ្យមានបាប ភាពជាសត្រូវ និងការប្រឆាំងនឹងអ្នកនាំសារឱ្យសោះ។ តែពួកអ្នកត្រូវខ្សឹបខ្សៀវគ្នាពីប្រការល្អ និងការកោតខ្លាច។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់(នៅថ្ងៃបរលោក)។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ប្រសិនបើពួកអ្នកពិភាក្សាគ្នា ដោយស្ងាត់ៗ ចូរពួកអ្នកកុំពិភាក្សាគ្នានូវអ្វីដែលជាអំពើបាប និង ជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំង ចំពោះអ្នកនាំសារ(មូហាំម៉ាត់)ឱ្យសោះ។ ហើយចូរពួកអ្នកពិភាក្សា គ្នាដោយស្ងាត់ៗចុះនូវប្រការណាដែលល្អ និងជាប្រការដែលនាំឱ្យ កោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែល ជាអ្នកប្រមូលផ្ដុំពួកអ្នកទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។