ءَأَشْفَقْتُمْ أَن تُقَدِّمُوا۟ بَيْنَ يَدَىْ نَجْوَىٰكُمْ صَدَقَٰتٍ فَإِذْ لَمْ تَفْعَلُوا۟ وَتَابَ ٱللَّهُ عَلَيْكُمْ فَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ وَأَطِيعُوا۟ ٱللَّهَ وَرَسُولَهُۥ وَٱللَّهُ خَبِيرٌۢ بِمَا تَعْمَلُونَ
Khmer Translation - Rowwad Translation Centerតើពួកអ្នកខ្លាចក្រព្រោះតែការបរិច្ចាគទានមុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់(ជាមួយអ្នកនាំសារ)នោះឬ? ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកមិនធ្វើ(ដូចនោះ) ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកអ្នក ដូច្នេះ ចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចុះ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Khmer Translation - Islamic Community Development Associationតើពួកអ្នកខ្លាចក្រឬ នៅពេលដែលពួកអ្នកបរិច្ចាគមុននឹង ពួកអ្នកពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារនោះ? ហើយប្រសិន បើពួកអ្នកធ្វើមិនបានទេ ហើយអល់ឡោះលើកលែងទោសឱ្យពួក អ្នកនោះ ចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយ និងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយ អល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។