caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hadid វាក្យខណ្ឌ 28

ម៉ាឌីណah · revelation order 94 · 57:28

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ ٱللَّهَ وَءَامِنُوا۟ بِرَسُولِهِۦ يُؤْتِكُمْ كِفْلَيْنِ مِن رَّحْمَتِهِۦ وَيَجْعَل لَّكُمْ نُورًا تَمْشُونَ بِهِۦ وَيَغْفِرْ لَكُمْ وَٱللَّهُ غَفُورٌ رَّحِيمٌ

Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ ហើយចូរពួកអ្នកមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ចុះ នោះទ្រង់នឹងប្រទានឱ្យពួកអ្នកទ្វេងដងអំពីក្តីមេត្តាករុណារបស់ទ្រង់ និងប្រទានឱ្យពួកអ្នកនូវពន្លឺដោយពួកអ្នកទទួលបានការចង្អុលបង្ហាញតាមរយៈវា ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នក។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ ហើយចូរពួកអ្នកមានជំនឿលើអ្នកនាំសាររបស់ទ្រង់ (មូហាំម៉ាត់) ទ្រង់នឹងប្រទានឱ្យពួកអ្នកទេ្វដងនូវក្ដីមេត្ដាករុណា របស់ទ្រង់។ ហើយទ្រង់នឹងប្រទានឱ្យពួកអ្នកនូវពន្លឺមួយ(ការចង្អុល បង្ហាញ) ដែលពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញតាមរយៈវា ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នក។ ហើយអល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70