ثُمَّ قَفَّيْنَا عَلَىٰٓ ءَاثَٰرِهِم بِرُسُلِنَا وَقَفَّيْنَا بِعِيسَى ٱبْنِ مَرْيَمَ وَءَاتَيْنَٰهُ ٱلْإِنجِيلَ وَجَعَلْنَا فِى قُلُوبِ ٱلَّذِينَ ٱتَّبَعُوهُ رَأْفَةً وَرَحْمَةً وَرَهْبَانِيَّةً ٱبْتَدَعُوهَا مَا كَتَبْنَٰهَا عَلَيْهِمْ إِلَّا ٱبْتِغَآءَ رِضْوَٰنِ ٱللَّهِ فَمَا رَعَوْهَا حَقَّ رِعَايَتِهَا فَـَٔاتَيْنَا ٱلَّذِينَ ءَامَنُوا۟ مِنْهُمْ أَجْرَهُمْ وَكَثِيرٌ مِّنْهُمْ فَٰسِقُونَ
Khmer Translation - Rowwad Translation Centerក្រោយមក យើងបានបញ្ជូនអ្នកនាំសារជាច្រើនរបស់យើងជាបន្តបន្ទាប់នៅលើលំអានរបស់ពួកគេ។ ហើយយើងបានបញ្ជូនព្យាការីអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ និងបានប្រទានដល់គេនូវគម្ពីរអ៊ិញជីល។ ហើយយើងបានដាក់ទៅក្នុងដួងចិត្តរបស់អ្នកដែលដើរតាមគេនូវក្តីអាណិតស្រលាញ់ និងក្តីមេត្តាករុណា។ តែពួកបុព្វជិត(របស់ពួកគេ)បានបង្កើតថ្មី(នូវភាពជ្រុលនិយមក្នុងការគោរពសក្ការៈ)នូវអ្វីដែលយើងមិនបានដាក់ជាកាតព្វកិច្ចលើពួកគេឡើយ ក្រៅតែពី(ពួកគេធ្វើដូច្នោះ)ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ។ ប៉ុន្តែពួកគេមិនបានអនុវត្តវាបានត្រឹមត្រូវនោះឡើយ។ ដូច្នេះ យើងក៏បានប្រទានឱ្យបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកគេនូវផលបុណ្យរបស់ពួកគេ។ តែភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។
Khmer Translation - Islamic Community Development Associationក្រោយមកយើងបានតែងតាំងអ្នកនាំសារជាច្រើនបន្ទាប់ ពីពួកគេ និងបានតែងតាំងអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ ហើយយើង បានប្រទានឱ្យគេនូវគម្ពីរអ៊ីញជីល ហើយយើងបានដាក់ក្ដីអាណិត ស្រឡាញ់ និងក្ដីមេត្ដាករុណាទៅក្នុងចិត្ដរបស់បណ្ដាអ្នកដែលតាម គេ(អ៊ីសា)។ ហើយពួកបុព្វជិត(របស់ពួកណាសរ៉នី)បានបង្កើតវា (ការគោរពសក្ការៈ)ដោយខ្លួនឯងដែលយើងមិនបានដាក់កាតព្វកិច្ច វាទៅលើពួកគេក្រៅពីចង់ឱ្យពួកគេស្វែងរកការយល់ព្រមរបស់ អល់ឡោះឡើយ តែពួកគេមិនបានថែរក្សាវានូវការថែរក្សាមួយឱ្យ បានត្រឹមត្រូវឡើយ។ ដូចេ្នះយើងក៏បានប្រទានឱ្យបណ្ដាអ្នកដែល មានជំនឿក្នុងចំណោមពួកអ្នកនូវផលបុណ្យរបស់ពួកគេ តែពួកគេ ភាគច្រើនល្មើសនឹងបទបញ្ជារបស់អល់ឡោះ។