لَّقَدْ كَفَرَ ٱلَّذِينَ قَالُوٓا۟ إِنَّ ٱللَّهَ ثَالِثُ ثَلَٰثَةٍ وَمَا مِنْ إِلَٰهٍ إِلَّآ إِلَٰهٌ وَٰحِدٌ وَإِن لَّمْ يَنتَهُوا۟ عَمَّا يَقُولُونَ لَيَمَسَّنَّ ٱلَّذِينَ كَفَرُوا۟ مِنْهُمْ عَذَابٌ أَلِيمٌ
Khmer Translation - Rowwad Translation Centerពិតជាក្លាយជាពួកគ្មានជំនឿហើយអ្នកដែលនិយាយថា៖ អល់ឡោះជាម្ចាស់ គឺជាព្រះត្រៃឯក។ តាមពិត គ្មានព្រះជាម្ចាស់ឯណាដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីព្រះជាម្ចាស់តែមួយអង្គគត់នោះឡើយ។ ហើយប្រសិនបើពួកគេមិនព្រមបញ្ឈប់នូវអ្វីដែលពួកគេនិយាយទេនោះ អ្នកដែលប្រឆាំងក្នុងចំណោមពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតជាមិនខាន។
Khmer Translation - Islamic Community Development Associationជាការពិតណាស់ ពួកអ្នកដែលបាននិយាយថាៈ ពិតប្រាកដ ណាស់ អល់ឡោះគឺជាម្ចាស់ទីបីក្នុងចំណោមម្ចាស់ទាំងបីនោះ ពិតជា បានក្លាយជាពួកដែលគ្មានជំនឿ។ ហើយគ្មានម្ចាស់ណាផេ្សងដែល ត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដឡើយ គឺមានតែម្ចាស់(អល់ឡោះ) តែមួយគត់។ ហើយប្រសិនបើពួកគេមិនព្រមបពា្ឈប់នូវអី្វដែលពួក គេនិយាយទេនោះ ទារុណកម្មដ៏សែនឈឺចាប់ពិតជានឹងធ្លាក់ទៅលើ ពយកដែលប្រឆាំងក្នុងចំណោមពួកគេជាមិនខាន។