caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Maaida វាក្យខណ្ឌ 64

ម៉ាឌីណah · revelation order 112 · 5:64

وَقَالَتِ ٱلْيَهُودُ يَدُ ٱللَّهِ مَغْلُولَةٌ غُلَّتْ أَيْدِيهِمْ وَلُعِنُوا۟ بِمَا قَالُوا۟ بَلْ يَدَاهُ مَبْسُوطَتَانِ يُنفِقُ كَيْفَ يَشَآءُ وَلَيَزِيدَنَّ كَثِيرًا مِّنْهُم مَّآ أُنزِلَ إِلَيْكَ مِن رَّبِّكَ طُغْيَٰنًا وَكُفْرًا وَأَلْقَيْنَا بَيْنَهُمُ ٱلْعَدَٰوَةَ وَٱلْبَغْضَآءَ إِلَىٰ يَوْمِ ٱلْقِيَٰمَةِ كُلَّمَآ أَوْقَدُوا۟ نَارًا لِّلْحَرْبِ أَطْفَأَهَا ٱللَّهُ وَيَسْعَوْنَ فِى ٱلْأَرْضِ فَسَادًا وَٱللَّهُ لَا يُحِبُّ ٱلْمُفْسِدِينَ

Khmer Translation - Rowwad Translation Centerហើយពួកយូដាបាននិយាយថា៖ ព្រះហស្តរបស់អល់ឡោះ គឺក្តាប់ជិត(កំណាញ់)។ (តាមពិត)ដៃរបស់ពួកគេទៅវិញទេដែលក្តាប់ជិតនោះ ហើយពួកគេត្រូវបានគេដាក់បណ្កាសាដោយសារតែពាក្យសម្តីបែបនេះ។ ផ្ទុយទៅវិញ ព្រះហស្តទាំងពីររបស់អល់ឡោះ គឺលា(បើកទូលាយ)។ ទ្រង់ប្រទាន(អ្វីមួយ)តាមតែទ្រង់មានចេតនា។ ហើយអ្វីដែលគេបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ គ្មានបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីធ្វើឱ្យពួកគេរឹតតែបំពាន និងប្រឆាំងថែមទៀតនោះឡើយ។ ហើយយើងបានដាក់នូវភាពជាសត្រូវនឹងគ្នា និងការស្អប់ខ្ពើមគ្នារវាងពួកគេរហូតដល់ថ្ងៃបរលោក។ រាល់ពេលដែលពួកគេបញ្ឆេះភ្លើងសង្គ្រាម គឺអល់ឡោះទ្រង់ពន្លត់វាវិញ។ ហើយពួកគេព្យាយាមបង្កវិនាសកម្មនៅលើផែនដី។ ហើយអល់ឡោះទ្រង់មិនស្រលាញ់ពួកដែលបង្កវិនាសកម្មឡើយ។
Khmer Translation - Islamic Community Development Associationពួកយ៉ាហ៊ូទីបាននិយាយថាៈ ដៃរបស់អល់ឡោះគឺក្ដាប់ជិត (កំណាញ់)។ ដៃរបស់ពួកគេទេដែលក្ដាប់ជិតនោះ ហើយពួកគេត្រូវ បានគេដាក់បណ្ដាសាដោយសារតែអ្វីដែលពួកគេបាននិយាយ។ ផ្ទុយ ទៅវិញដៃទាំងពីររបស់អល់ឡោះបើកទូលាយជានិច្ច ទ្រង់ប្រទាន តាមតែទ្រង់មានចេតនា។ ហើយអ្វីដែលគេបានបញ្ចុះមកឱ្យអ្នក (មូហាំម៉ាត់)ពីម្ចាស់របស់អ្នកនោះ វារឹតតែធ្វើឱ្យពួកគេភាគច្រើន មានការបំពាន និងប្រឆាំងថែមទៀត។ ហើយយើងបានបញ្ចូលភាព ជាសត្រូវនិងការស្អប់ខ្ពើមគ្នារវាងពួកគេរហូតដល់ថ្ងៃបរលោក។ រាល់ពេលដែលពួកគេបានដុតភ្លើងសង្គ្រាមឡើងអល់ឡោះបានពន្លត់ វាចោលវិញ។ ហើយពួកគេបង្កវិនាសកម្មនៅលើផែនដី។ អល់ឡោះ មិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70