قَالُوا۟ يَٰمُوسَىٰٓ إِنَّ فِيهَا قَوْمًا جَبَّارِينَ وَإِنَّا لَن نَّدْخُلَهَا حَتَّىٰ يَخْرُجُوا۟ مِنْهَا فَإِن يَخْرُجُوا۟ مِنْهَا فَإِنَّا دَٰخِلُونَ
Khmer Translation - Rowwad Translation Centerពួកគេបានតបថា៖ ឱមូសា! ជាការពិតណាស់ នៅក្នុងទឹកដីនេះ គឺមានមនុស្សមួយក្រុមដែលខ្លាំងពូកែ(ដែលរារាំងពួកយើងមិនឱ្យចូល)។ ដូច្នេះ ពួកយើងនឹងមិនចូលទៅកាន់ទីនោះជាដាច់ខាត លុះត្រាតែពួកគេចាកចេញពីទីនោះសិន។ ប្រសិនបើពួកគេចាកចេញពីទីនោះ ពួកយើងពិតជានឹងចូលទៅ។
Khmer Translation - Islamic Community Development Associationពួកគេបានតបថាៈ ឱមូសា. ពិតប្រាកដណាស់ នៅក្នុង (ទឹកដីដ៏ស្អាតស្អំ)នោះ មានមួយក្រុមដែលមានឥទ្ធិពលខ្លាំងក្លា ហើយពិតប្រាកដណាស់ ពួកយើងមិនអាចចូលទៅទីនោះបានទេ លុះត្រាតែពួកគេចេញពីទីនោះសិន។ ប្រសិនបើពួកគេចាកចេញ ពីទីនោះ គឺពួកយើងពិតជានឹងចូល។