وَإِذْ أَوْحَيْتُ إِلَى ٱلْحَوَارِيِّـۧنَ أَنْ ءَامِنُوا۟ بِى وَبِرَسُولِى قَالُوٓا۟ ءَامَنَّا وَٱشْهَدْ بِأَنَّنَا مُسْلِمُونَ
Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នកនឹកឃើញ) ខណៈដែលយើងបានបញ្ជូនសារទៅកាន់ពួកហាវ៉ារីយូន(សាវ័កព្យាការីអ៊ីសា)ថា៖ ចូរពួកអ្នកមានជំនឿចំពោះយើង និង(មានជំនឿ)ចំពោះអ្នកនាំសាររបស់យើង ពួកគេក៏បានពោលថា៖ ពួកយើងមានជំនឿហើយ ហើយសូមព្រះអង្គមេត្ដាធ្វើសាក្សីថា ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលយើងបានជំរុញចិត្ដដល់ ពួកហាវ៉ារីយូន(អ្នកតាមអ៊ីសា)ថាៈ ចូរពួកអ្នកមានជំនឿលើយើង និងអ្នកនាំសាររបស់យើងចុះ។ ពួកគេបានឆ្លើយថាៈ ពួកយើងមាន ជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាធ្វើសាក្សីថា ពួកយើងពិតជា ប្រគល់ខ្លួនចំពោះទ្រង់។