يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَسْـَٔلُوا۟ عَنْ أَشْيَآءَ إِن تُبْدَ لَكُمْ تَسُؤْكُمْ وَإِن تَسْـَٔلُوا۟ عَنْهَا حِينَ يُنَزَّلُ ٱلْقُرْءَانُ تُبْدَ لَكُمْ عَفَا ٱللَّهُ عَنْهَا وَٱللَّهُ غَفُورٌ حَلِيمٌ
Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំសួរដេញដោល(អ្នកនាំសារ)ពីរឿងរ៉ាវជាច្រើន(ដែលមិនចាំបាច់) ព្រោះថា ប្រសិនបើរឿងនោះត្រូវបានគេលាតត្រដាងឱ្យពួកអ្នកបានដឹងវិញនោះ វានឹងធ្វើឱ្យមានផលអាក្រក់ចំពោះពួកអ្នកជាមិនខាន។ តែប្រសិនបើពួកអ្នក(នៅតែ)សួរពីប្រការនោះ ខណៈដែលគម្ពីរគួរអានកំពុងត្រូវបានបញ្ចុះមក គេនឹងបញ្ជាក់ប្រាប់ពួកអ្នកជាមិនខាន។ អល់ឡោះបានអធ្យាស្រ័យដល់ពួកអ្នកចំពោះបញ្ហានោះ(បញ្ហាដែលគម្ពីរគួរអានមិនបានលើកឡើង)។ ហើយអល់ឡោះមហាអភ័យទោស មហាខន្តីបំផុត។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំសួរដេញដោលពី ប្រការនោះឱ្យសោះ(អ្វីដែលគេមិនបានបង្គាប់នៅក្នុងសាសនា) ព្រោះបើសិនជាប្រការនោះត្រូវលាតត្រដាងចំពោះពួកអ្នក គឺវានឹង ធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន។ តែប្រសិនបើពួកអ្នកសួរ អំពីប្រការនោះខណៈដែលគេបញ្ចុះគម្ពីរគួរអានវិញ ប្រការនោះនឹង ត្រូវលាតត្រដាងពួកអ្នកជាមិនខាន។ អល់ឡោះបានអធ្យាស្រ័យ អំពីករណីនោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអត់ធ្មត់។