وَهُوَ ٱلَّذِى كَفَّ أَيْدِيَهُمْ عَنكُمْ وَأَيْدِيَكُمْ عَنْهُم بِبَطْنِ مَكَّةَ مِنۢ بَعْدِ أَنْ أَظْفَرَكُمْ عَلَيْهِمْ وَكَانَ ٱللَّهُ بِمَا تَعْمَلُونَ بَصِيرًا
Khmer Translation - Rowwad Translation Centerហើយទ្រង់ជាអ្នកដែលបានរារាំងដៃពួកគេ(ពួកមុស្ហរីគីន)មិនឲ្យបង្កគ្រោះថ្នាក់ដល់ពួកអ្នក និងបានរារាំងដៃពួកអ្នក(អ្នកមានជំនឿ)មិនឲ្យបង្កគ្រោះថ្នាក់ដល់ពួកគេនៅកណ្តាលក្រុងម៉ាក្កះវិញដែរ ក្រោយពីទ្រង់បានឲ្យពួកអ្នកមានលទ្ធភាពលើពួកគេ។ ហើយអល់ឡោះទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយទ្រង់ជាអ្នកដែលបានរារាំងពួកអ្នកពីដៃរបស់ពួកគេ (ពួកមូស្ហរីគីន) ហើយក៏ជាអ្នកដែលបានរារាំងពួកគេពីដៃរបស់ពួក អ្នកនៅចំកណ្ដាលក្រុងម៉ាក្កះក្រោយពេលដែលទ្រង់បានធ្វើឱ្យពួក អ្នកទទួលជ័យជំនះលើពួកគេវិញដែរ។ ហើយអល់ឡោះឃើញបំផុត នូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។