وَيَوْمَ يُعْرَضُ ٱلَّذِينَ كَفَرُوا۟ عَلَى ٱلنَّارِ أَذْهَبْتُمْ طَيِّبَٰتِكُمْ فِى حَيَاتِكُمُ ٱلدُّنْيَا وَٱسْتَمْتَعْتُم بِهَا فَٱلْيَوْمَ تُجْزَوْنَ عَذَابَ ٱلْهُونِ بِمَا كُنتُمْ تَسْتَكْبِرُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَبِمَا كُنتُمْ تَفْسُقُونَ
Khmer Translation - Rowwad Translation Centerហើយនៅថ្ងៃដែលពួកគ្មានជំនឿត្រូវបានគេបង្ហាញទៅកាន់ឋាននរក (មានគេនិយាយទៅកាន់ពួកគេថា៖) ពួកអ្នកបានធ្វើឱ្យបាត់បង់នូវប្រការល្អរបស់ពួកអ្នកនៅក្នុងជីវិតលោកិយ ហើយពួកអ្នកបានសោយសុខជាមួយវារួចហើយ។ ដូច្នេះ នៅថ្ងៃនេះ គេនឹងតបស្នងដល់ពួកអ្នកនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត ដោយសារតែពួកអ្នកធ្លាប់បានក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តល្មើស។
Khmer Translation - Islamic Community Development Associationហើយនៅថ្ងៃដែលគេបញ្ជូនពួកដែលប្រឆាំងទៅកាន់នរក (ដោយនិយាយថា) ពួកអ្នកបានធ្វើឱ្យបាត់បង់នូវប្រការល្អរបស់ ពួកអ្នកក្នុងការរស់នៅរបស់ពួកអ្នកនៅលើលោកិយ ហើយពួកអ្នក បានសោយសុខនឹងវា។ ដូចេ្នះថ្ងៃនេះពួកអ្នកនឹងត្រូវគេតបស្នងនូវ ទារុណកម្មដ៏អាម៉ាស់ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានក្រអឺត ក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែអ្វីដែល ពួកអ្នកធ្លាប់បានបំពាន។