وَخَلَقَ ٱللَّهُ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ وَلِتُجْزَىٰ كُلُّ نَفْسٍۭ بِمَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
Khmer Translation - Rowwad Translation Centerហើយអល់ឡោះទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយមានបុព្វហេតុច្បាស់លាស់ ដើម្បីគេនឹងតបស្នងរាល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលរូបគេបានប្រព្រឹត្ត។ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។
Khmer Translation - Islamic Community Development Associationហើយអល់ឡោះបានបង្កើតមេឃជាច្រើនជាន់ និងផែនដី យ៉ាងពិតប្រាកដ និងដើម្បីគេនឹងតបស្នងដល់បុគ្គលគ្រប់រូបតាមអ្វី ដែលគេបានសាង ដោយពួកគេមិនត្រូវគេបំពានឡើយ។