caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Jaathiya វាក្យខណ្ឌ 17

ម៉ាកកah · revelation order 65 · 45:17

وَءَاتَيْنَٰهُم بَيِّنَٰتٍ مِّنَ ٱلْأَمْرِ فَمَا ٱخْتَلَفُوٓا۟ إِلَّا مِنۢ بَعْدِ مَا جَآءَهُمُ ٱلْعِلْمُ بَغْيًۢا بَيْنَهُمْ إِنَّ رَبَّكَ يَقْضِى بَيْنَهُمْ يَوْمَ ٱلْقِيَٰمَةِ فِيمَا كَانُوا۟ فِيهِ يَخْتَلِفُونَ

Khmer Translation - Rowwad Translation Centerហើយយើងបានប្រទានឱ្យពួកគេនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើនពីកិច្ចការទាំងឡាយ។ ហើយពួកគេមិនបានខ្វែងគំនិតគ្នាឡើយ លើកលែងតែក្រោយពេលដែលចំណេះដឹងបានមកដល់ពួកគេព្រោះតែការបំពានរវាងពួកគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នា។
Khmer Translation - Islamic Community Development Associationហើយយើងបានផ្ដល់ឱ្យពួកគេនូវក្រមច្បាប់ជាច្រើនយ៉ាង ច្បាស់លាស់(អំពីរឿងសាសនា)។ ហើយពួកគេមិនបានខ្វែងគំនិតគ្នា ឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេដោយ សារតែភាពឈ្នានីសរវាងពួកគេ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក (មូហាំម៉ាត់)នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វី ដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាអំពីវា។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70