فَإِنْ أَعْرَضُوا۟ فَمَآ أَرْسَلْنَٰكَ عَلَيْهِمْ حَفِيظًا إِنْ عَلَيْكَ إِلَّا ٱلْبَلَٰغُ وَإِنَّآ إِذَآ أَذَقْنَا ٱلْإِنسَٰنَ مِنَّا رَحْمَةً فَرِحَ بِهَا وَإِن تُصِبْهُمْ سَيِّئَةٌۢ بِمَا قَدَّمَتْ أَيْدِيهِمْ فَإِنَّ ٱلْإِنسَٰنَ كَفُورٌ
Khmer Translation - Rowwad Translation Centerតែប្រសិនបើពួកគេងាកចេញ ពិតប្រាកដណាស់ យើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកថែរក្សាពួកគេឡើយ។ អ្នកគ្មានតួនាទីអ្វីក្រៅពីការផ្សព្វផ្សាយប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឱ្យមនុស្សលោកភ្លក់នូវក្តីមេត្តាករុណាអំពីយើង គឺរូបគេរីករាយនឹងវា។ តែប្រសិនបើពួកគេទទួលនូវប្រការអាក្រក់ដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្ត ជាការពិតណាស់ មនុស្សលោកគឺរមិលគុណបំផុត។
Khmer Translation - Islamic Community Development Associationតែប្រសិនបើពួកគេងាកចេញ(ពីជំនឿ)វិញ យើងមិនបាន បញ្ជូនអ្នក(មូហាំម៉ាត់)ដើម្បីការពារពួកគេឡើយ។ តួនាទីរបស់អ្នក គ្រាន់តែជាអ្នកផ្សព្វផ្សាយសារប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឱ្យមនុស្សលោកភ្លក្សនូវក្ដីមេត្ដាករុណាពី យើង គេសប្បាយរីករាយនឹងវា។ តែប្រសិនបើអំពើអាក្រក់បាន ធ្លាក់លើពួកគេដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក (ពួកគេបែរជារមិលគុណទៅវិញ)។ ដូចេ្នះ ពិតប្រាកដណាស់មនុស្ស លោកគឺរមិលគុណបំផុត។