وَيَقُولُونَ طَاعَةٌ فَإِذَا بَرَزُوا۟ مِنْ عِندِكَ بَيَّتَ طَآئِفَةٌ مِّنْهُمْ غَيْرَ ٱلَّذِى تَقُولُ وَٱللَّهُ يَكْتُبُ مَا يُبَيِّتُونَ فَأَعْرِضْ عَنْهُمْ وَتَوَكَّلْ عَلَى ٱللَّهِ وَكَفَىٰ بِٱللَّهِ وَكِيلًا
Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកពុតត្បុត)និយាយថា៖ ពួកយើងប្រតិបត្តិតាម(អ្នក)។ តែនៅពេលដែលពួកគេបានចាកចេញពីអ្នកវិញ ក្រុមមួយក្នុងចំណោមពួកគេបានរៀបចំផែនការយ៉ាងសម្ងាត់ផ្ទុយពីអ្វីដែលគេនិយាយទៅវិញ។ ហើយអល់ឡោះទ្រង់នឹងកត់ត្រានូវអ្វី(ផែនការអាក្រក់)ដែលពួកគេរៀបចំ។ ហេតុនេះ ចូរអ្នកងាកចេញពីពួកគេ ហើយប្រគល់ការទុកចិត្តចំពោះអល់ឡោះចុះ។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកត្រូវបានគេផ្ដល់ទំនុកចិត្ត។
Khmer Translation - Islamic Community Development Associationហើយពួកគេនិយាយថាៈ យើងគោរពប្រតិបត្ដិតាម(អ្នក នាំសារ) តែនៅពេលដែលពួកគេចាកចេញពីអ្នក(មូហាំម៉ាត់)ក្រុម ខ្លះក្នុងចំណោមពួកគេរៀបចំផែនការនៅពេលយប់ផេ្សងពីអ្វីដែល អ្នកបាននិយាយ(នៅពេលថ្ងៃ)។ អល់ឡោះកត់ត្រាទុកនូវផែនការ ដែលពួកគេរៀបចំនៅពេលយប់នោះ។ ហេតុនេះ ចូរអ្នកងាកចេញ ពីពួកគេ ហើយត្រូវផ្ដល់ទំនុកចិត្ដទៅលើអល់ឡោះ។ គ្រប់គ្រាន់ ហើយដែលអល់ឡោះជាអ្នកដែលត្រូវគេផ្ដល់ទំនុកចិត្ដ។