أَلَمْ تَرَ إِلَى ٱلَّذِينَ أُوتُوا۟ نَصِيبًا مِّنَ ٱلْكِتَٰبِ يُؤْمِنُونَ بِٱلْجِبْتِ وَٱلطَّٰغُوتِ وَيَقُولُونَ لِلَّذِينَ كَفَرُوا۟ هَٰٓؤُلَآءِ أَهْدَىٰ مِنَ ٱلَّذِينَ ءَامَنُوا۟ سَبِيلًا
Khmer Translation - Rowwad Translation Centerតើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬនូវពួក(យូដា)ដែលគេបានប្រទានចំណេះដឹងមួយផ្នែកនៃគម្ពីរឲ្យពួកគេ តែពួកគេបែរជាមានជំនឿលើព្រះនានាដែលពួកគេយកមកគោរពសក្ការៈផ្សេងពីអល់ឡោះទៅវិញ ហើយពួកគេនិយាយចំពោះពួកគ្មានជំនឿថា៖ ពិតប្រាកដណាស់ ពួកទាំងនេះស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជាងបណ្ដាអ្នកមានជំនឿទៅទៀត?
Khmer Translation - Islamic Community Development Associationតើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែល អល់ឡោះបានផ្តល់(ចំណេះដឹង)មួយចំណែកអំពីគម្ពីរ(តាវរ៉ត) ដោយពួកគេជឿចំពោះជិពទី និងតហ្គ៊ូតទៅវិញនោះ? ហើយពួក គេនិយាយទៅកាន់ពួកដែលប្រឆាំង(អារ៉ាប់គូរ៉ស្ហ)ថាៈ ពួកនេះ ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជាងបណ្ដាអ្នកមានជំនឿ។