إِنَّمَا ٱلتَّوْبَةُ عَلَى ٱللَّهِ لِلَّذِينَ يَعْمَلُونَ ٱلسُّوٓءَ بِجَهَٰلَةٍ ثُمَّ يَتُوبُونَ مِن قَرِيبٍ فَأُو۟لَٰٓئِكَ يَتُوبُ ٱللَّهُ عَلَيْهِمْ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا
Khmer Translation - Rowwad Translation Centerតាមពិត អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសតែចំពោះបុគ្គលណាដែលបានប្រព្រឹត្តអំពើអាក្រក់ដោយភាពល្ងង់ខ្លៅ ក្រោយមក ពួកគេបានសារភាពកំហុសភ្លាម(មុនពេលសេចក្តីស្លាប់មកដល់)។ ពិតណាស់ អ្នកទាំងនោះហើយដែលអល់ឡោះទទួលយកការសារភាពកំហុសរបស់ពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។
Khmer Translation - Islamic Community Development Associationជាការពិតណាស់ ការទទួលសារភាពកំហុសនោះជាតួនាទី របស់អល់ឡោះ សម្រាប់ពួកដែលធ្វើអំពើអាក្រក់ដោយភាពល្ងង់ ខ្លៅ បន្ទាប់មកពួកគេសារភាពកំហុសភ្លាមៗ ពួកទាំងនោះត្រូវបាន អល់ឡោះទទួលយកការសារភាពកំហុសរបស់ពួកគេ។ ហើយ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។