وَٱلَّذَانِ يَأْتِيَٰنِهَا مِنكُمْ فَـَٔاذُوهُمَا فَإِن تَابَا وَأَصْلَحَا فَأَعْرِضُوا۟ عَنْهُمَآ إِنَّ ٱللَّهَ كَانَ تَوَّابًا رَّحِيمًا
Khmer Translation - Rowwad Translation Centerហើយបុរសនិងស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណាក្នុងចំណោមពួកអ្នក ចូរពួកអ្នកដាក់ទោសពួកគេទាំងពីរដោយការបញ្ឈឺ។ តែប្រសិនបើពួកគេទាំងពីរបានសារភាពកំហុស និងបានកែខ្លួនវិញនោះ ចូរពួកអ្នកបញ្ឈប់ការបញ្ឈឺពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ជាអ្នកទទួលការសារភាព ជាអ្នកដែលមហាអាណិតស្រលាញ់បំផុត។
Khmer Translation - Islamic Community Development Associationហើយបុរសនិងស្ដ្រីក្នុងចំណោមពួកដែលប្រព្រឹត្ដអំពើ អសីលធម៌(ហ្ស៊ីណា) ចូរពួកអ្នកដាក់ទោសគេទាំងពីរ តែបើគេទាំងពីរ សារភាពកំហុសចំពោះអល់ឡោះ និងកែខ្លួនវិញនោះ ចូរពួកអ្នក លើកលែងឱ្យគេទាំងពីរចុះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នក ទទួលការសារភាពទោសកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។