caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 128

ម៉ាឌីណah · revelation order 92 · 4:128

وَإِنِ ٱمْرَأَةٌ خَافَتْ مِنۢ بَعْلِهَا نُشُوزًا أَوْ إِعْرَاضًا فَلَا جُنَاحَ عَلَيْهِمَآ أَن يُصْلِحَا بَيْنَهُمَا صُلْحًا وَٱلصُّلْحُ خَيْرٌ وَأُحْضِرَتِ ٱلْأَنفُسُ ٱلشُّحَّ وَإِن تُحْسِنُوا۟ وَتَتَّقُوا۟ فَإِنَّ ٱللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا

Khmer Translation - Rowwad Translation Centerហើយប្រសិនបើស្ត្រី(ជាភរិយា)មានការបារម្ភខ្លាច(កើតមាន)នូវការស្អប់ខ្ពើម ឬការមិនពេញចិត្តចំពោះនាងពីសំណាក់ស្វាមីរបស់នាងនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរក្នុងការផ្សះផ្សា ហើយការផ្សះផ្សានោះ វាល្អប្រសើរសម្រាប់គេទាំងពីរ(ជាងការលែងលះ)។ ជាការពិតណាស់ ចិត្តរបស់មនុស្សតែងតែមានភាពកំណាញ់ តែប្រសិនបើពួកអ្នកធ្វើល្អ និងកោតខ្លាចអល់ឡោះនោះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយប្រសិនបើស្រី្ដមានការភ័យខ្លាចនូវការស្អប់ខ្ពើម ឬការបោះបង់ពីស្វាមីរបស់នាង គឺគ្មានទោសពៃរ៍អ្វីចំពោះគេទាំង ពីរក្នុងការផ្សះផ្សារវាងគេទាំងពីរឱ្យល្អឡើងវិញឡើយ។ ហើយការ ផ្សះផ្សានោះវាជាការប្រសើរបំផុត ព្រោះបុគ្គលគ្រប់រូបតែងតែមាន ភាពកំណាញ់នៅក្នុងខ្លួន (ដូចេ្នះគួរតែកាត់បន្ថយភាពកំណាញ់ នោះ)។ តែប្រសិនបើពួកអ្នកធ្វើល្អ និងកោតខ្លាចអល់ឡោះវិញ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70