لَّيْسَ بِأَمَانِيِّكُمْ وَلَآ أَمَانِىِّ أَهْلِ ٱلْكِتَٰبِ مَن يَعْمَلْ سُوٓءًا يُجْزَ بِهِۦ وَلَا يَجِدْ لَهُۥ مِن دُونِ ٱللَّهِ وَلِيًّا وَلَا نَصِيرًا
Khmer Translation - Rowwad Translation Centerកិច្ចការនោះមិនអាស្រ័យលើការស្រមើស្រមៃរបស់ពួកអ្នក(អ្នកមានជំនឿ)ឡើយ ហើយក៏មិនមែនអាស្រ័យលើការស្រមើស្រមៃរបស់ពួកអះលីគីតាបនោះដែរ។ ជនណាដែលសាងនូវទង្វើអាក្រក់ គេនឹងតបស្នងផលអាក្រក់ដល់រូបគេ ហើយគេនឹងមិនឃើញមានអ្នកគាំពារ និងអ្នកជួយដល់រូបគេក្រៅពីអល់ឡោះឡើយ។
Khmer Translation - Islamic Community Development Association(ផលបុណ្យទាំងឡាយ)វាពុំមែនអាស្រ័យទៅលើការ ស្រមើស្រមៃរបស់ពួកអ្នក(អ្នកមានជំនឿ) ហើយក៏ពុំមែនជាការ ស្រមើស្រមៃរបស់ពួកអះលីគីតាបនោះដែរ។ អ្នកណាប្រព្រឹត្ដអំពើ អាក្រក់ អ្នកនោះនឹងទទួលនូវការតបស្នងវិញដោយអំពើនោះ ហើយ អ្នកនោះមិនអាចស្វែងរកអ្នកគាំពារឬអ្នកជំនួយសម្រាប់គេក្រៅពី អល់ឡោះបានឡើយ។