caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 119

ម៉ាឌីណah · revelation order 92 · 4:119

وَلَأُضِلَّنَّهُمْ وَلَأُمَنِّيَنَّهُمْ وَلَـَٔامُرَنَّهُمْ فَلَيُبَتِّكُنَّ ءَاذَانَ ٱلْأَنْعَٰمِ وَلَـَٔامُرَنَّهُمْ فَلَيُغَيِّرُنَّ خَلْقَ ٱللَّهِ وَمَن يَتَّخِذِ ٱلشَّيْطَٰنَ وَلِيًّا مِّن دُونِ ٱللَّهِ فَقَدْ خَسِرَ خُسْرَانًا مُّبِينًا

Khmer Translation - Rowwad Translation Centerខ្ញុំប្រាកដជានឹងធ្វើឲ្យពួកគេវង្វេង និងបោកបញ្ឆោតពួកគេ ហើយខ្ញុំប្រាកដជានឹងប្រើពួកគេឱ្យកាត់ស្លឹកត្រចៀកសត្វពាហនៈមិនខានឡើយ ហើយខ្ញុំក៏ប្រាកដជានឹងប្រើឱ្យពួកគេផ្លាស់ប្ដូរការបង្កើតរបស់អល់ឡោះផងដែរ។ ជនណាដែលយកស្ហៃតនធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះនោះ ពិតប្រាកដណាស់ គេពិតជានឹងទទួលនូវការខាតបង់មួយយ៉ាងច្បាស់លាស់។
Khmer Translation - Islamic Community Development Associationហើយខ្ញុំប្រាកដជានឹងធ្វើឱ្យពួកគេវងេ្វង និងបញ្ឆោត ពួកគេឱ្យរវើរវាយ ហើយនិងប្រើពួកគេឱ្យកាត់ស្លឹកត្រចៀកសត្វ ពាហនៈ ព្រមទាំងខ្ញុំនឹងប្រើពួកគេឱ្យផ្លាស់ប្ដូរធាតុដើមនៃការ បង្កើតរបស់អល់ឡោះ(សាសនាអ៊ីស្លាម)។ ហើយអ្នកណាដែល ទទួលយកស្ហៃតនធ្វើជាអ្នកគាំពារផេ្សងពីអល់ឡោះ ពិតប្រាកដ ណាស់ គេនឹងទទួលការខាតបង់យ៉ាងច្បាស់លាស់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70