caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Az-Zumar វាក្យខណ្ឌ 71

ម៉ាកកah · revelation order 59 · 39:71

وَسِيقَ ٱلَّذِينَ كَفَرُوٓا۟ إِلَىٰ جَهَنَّمَ زُمَرًا حَتَّىٰٓ إِذَا جَآءُوهَا فُتِحَتْ أَبْوَٰبُهَا وَقَالَ لَهُمْ خَزَنَتُهَآ أَلَمْ يَأْتِكُمْ رُسُلٌ مِّنكُمْ يَتْلُونَ عَلَيْكُمْ ءَايَٰتِ رَبِّكُمْ وَيُنذِرُونَكُمْ لِقَآءَ يَوْمِكُمْ هَٰذَا قَالُوا۟ بَلَىٰ وَلَٰكِنْ حَقَّتْ كَلِمَةُ ٱلْعَذَابِ عَلَى ٱلْكَٰفِرِينَ

Khmer Translation - Rowwad Translation Centerហើយពួកគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរកជើហាន់ណាំទាំងហ្វូងៗ។ លុះនៅពេលដែលពួកគេបានទៅដល់វា គេបានបើកទ្វារទាំងឡាយរបស់វា ហើយឆ្មាំនរកបាននិយាយទៅកាន់ពួកគេថា៖ តើបណ្តាអ្នកនាំសារទាំងឡាយក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នកដោយសូត្រឱ្យពួកអ្នកស្តាប់នូវវាក្យខណ្ឌទាំងឡាយរបស់ព្រះជាម្ចាស់ពួកអ្នក និងបានព្រមានបន្លាចពួកអ្នកពីជំនួបនៅថ្ងៃនេះទេឬ? ពួកគេឆ្លើយថា៖ ពិតមែនហើយ។ ក៏ប៉ុន្តែពាក្យទណ្ឌកម្ម គឺត្រូវបានកំណត់ឲ្យធ្លាក់ទៅលើពួកគ្មានជំនឿ។
Khmer Translation - Islamic Community Development Associationហើយពួកដែលគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរក ជើហាន់ណាំទាំងហ្វូងៗ។ លុះនៅពេលដែលពួកគេបានមកដល់ នរកនោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នកយាម ទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នកដោយពួកគេសូត្រឱ្យ ពួកអ្នកស្ដាប់នូវអាយ៉ាត់ៗនៃម្ចាស់របស់ពួកអ្នក ហើយពួកគេដាស់ តឿនព្រមានចំពោះការជួបនៃថ្ងៃរបស់ពួកអ្នកនេះទេឬ? ពួកគេ បាននិយាយថាៈ ពិតមែនហើយ។ ក៏ប៉ុន្ដែពាក្យសំដីដាក់ទារុណកម្ម បានកំណត់ធ្លាក់ទៅលើពួកដែលគ្មានជំនឿ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70