caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Saba វាក្យខណ្ឌ 22

ម៉ាកកah · revelation order 58 · 34:22

قُلِ ٱدْعُوا۟ ٱلَّذِينَ زَعَمْتُم مِّن دُونِ ٱللَّهِ لَا يَمْلِكُونَ مِثْقَالَ ذَرَّةٍ فِى ٱلسَّمَٰوَٰتِ وَلَا فِى ٱلْأَرْضِ وَمَا لَهُمْ فِيهِمَا مِن شِرْكٍ وَمَا لَهُۥ مِنْهُم مِّن ظَهِيرٍ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកហៅពួកដែលពួកអ្នកអះអាង(ថាជាព្រះ)ក្រៅពីអល់ឡោះមក។ ពួកវាគ្មានកម្មសិទ្ធិគ្រប់គ្រងអ្វីបន្តិចឡើយ សូម្បីតែវត្ថុដែលតូចប៉ុនគ្រាប់ស្ពៃក៏ដោយ មិនថានៅលើមេឃ នៅលើផែនដីនោះឡើយ ហើយពួកវាក៏គ្មានហ៊ុនចំណែកអ្វី(ជាមួយអល់ឡោះ)នៅក្នុងវាទាំងពីរនោះដែរ។ ហើយសម្រាប់ទ្រង់ក៏ពុំមានអ្នកដែលជួយ(ដល់ទ្រង់)ក្នុងចំណោមពួកទាំងនោះដែរ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកអំពាវនាវពួក ដែលពួកអ្នកបានគិតថាជាព្រះក្រៅពីអល់ឡោះ ដែលពួកគេគ្មាន កម្មសិទ្ធិគ្រប់គ្រងសូម្បីតែវត្ថុដែលមានទម្ងន់តូចបំផុតនៅលើមេឃ ជាច្រើនជាន់ និងនៅលើផែនដីក៏គ្មានដែរ។ ហើយពួកគេក៏គ្មានសិទ្ធិ ចូលរួម(ក្នុងការបង្កើត និងគ្រប់គ្រង)ចំពោះវាទាំងពីរដែរ។ ហើយ ទ្រង់មិនត្រូវការអ្នកជួយពីពួកគេឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70