بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱلْحَمْدُ لِلَّهِ ٱلَّذِى لَهُۥ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ وَلَهُ ٱلْحَمْدُ فِى ٱلْـَٔاخِرَةِ وَهُوَ ٱلْحَكِيمُ ٱلْخَبِيرُ
Khmer Translation - Rowwad Translation Centerការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធរបស់ទ្រង់(តែមួយគត់)។ ហើយការសរសើរទាំងឡាយនៅថ្ងៃបរលោកក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
Khmer Translation - Islamic Community Development Associationរាល់ការសរសើរ គឺចំពោះអល់ឡោះដែលអ្វីៗនៅលើមេឃជាច្រើនជាន់ និងអ្វីៗនៅលើផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ហើយរាល់ការសរសើរនៅថ្ងៃបរលោកក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងជ្រួតជ្រាប។