caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Ahzaab វាក្យខណ្ឌ 53

ម៉ាឌីណah · revelation order 90 · 33:53

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَدْخُلُوا۟ بُيُوتَ ٱلنَّبِىِّ إِلَّآ أَن يُؤْذَنَ لَكُمْ إِلَىٰ طَعَامٍ غَيْرَ نَٰظِرِينَ إِنَىٰهُ وَلَٰكِنْ إِذَا دُعِيتُمْ فَٱدْخُلُوا۟ فَإِذَا طَعِمْتُمْ فَٱنتَشِرُوا۟ وَلَا مُسْتَـْٔنِسِينَ لِحَدِيثٍ إِنَّ ذَٰلِكُمْ كَانَ يُؤْذِى ٱلنَّبِىَّ فَيَسْتَحْىِۦ مِنكُمْ وَٱللَّهُ لَا يَسْتَحْىِۦ مِنَ ٱلْحَقِّ وَإِذَا سَأَلْتُمُوهُنَّ مَتَٰعًا فَسْـَٔلُوهُنَّ مِن وَرَآءِ حِجَابٍ ذَٰلِكُمْ أَطْهَرُ لِقُلُوبِكُمْ وَقُلُوبِهِنَّ وَمَا كَانَ لَكُمْ أَن تُؤْذُوا۟ رَسُولَ ٱللَّهِ وَلَآ أَن تَنكِحُوٓا۟ أَزْوَٰجَهُۥ مِنۢ بَعْدِهِۦٓ أَبَدًا إِنَّ ذَٰلِكُمْ كَانَ عِندَ ٱللَّهِ عَظِيمًا

Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំចូលគេហដ្ឋានរបស់ព្យាការី លើកលែងតែគេអនុញ្ញាតឱ្យពួកអ្នកដើម្បីទៅទទួលទានអាហារប៉ុណ្ណោះដោយមិនត្រូវទៅអង្គុយរង់ចាំមុននោះឡើយ។ ក៏ប៉ុន្តែ នៅពេលដែលគេអញ្ជើញពួកអ្នក សូមពួកអ្នកចូលទៅចុះ។ ហើយបើកាលណាពួកអ្នកទទួលទានអាហាររួចរាល់ហើយនោះ សូមពួកអ្នកចាកចេញទៅ ហើយសូមកុំនៅបន្តនិយាយគ្នាលេង(បន្ទាប់ពីនោះ)ឱ្យសោះ។ ពិតប្រាកដណាស់ ការធ្វើដូច្នោះ គឺធ្វើឱ្យមានភាពទើសទាល់ដល់ព្យាការី ហើយគាត់មានការអៀនខ្មាសចំពោះពួកអ្នក។ ប៉ុន្តែអល់ឡោះទ្រង់មិនអៀនខ្មាសចំពោះរឿងត្រឹមត្រូវឡើយ។ ហើយនៅពេលដែលពួកអ្នកសុំរបស់របរណាមួយពីពួកនាង(ភរិយាព្យាការី) ចូរពួកអ្នកសុំពួកនាងពីក្រោយរបាំង។ នោះគឺជាការស្អាតស្អំបំផុតចំពោះចិត្តរបស់ពួកអ្នក និងចិត្តរបស់ពួកនាង។ ហើយមិនគប្បីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការដែលពួកអ្នកធ្វើឱ្យមានការប៉ះពាល់ដល់អ្នកនាំសាររបស់អល់ឡោះ ហើយក៏មិនត្រូវរៀបការជាមួយនឹងភរិយាទាំងឡាយរបស់គាត់ក្រោយពីគាត់(បានស្លាប់)ជាដាច់ខាត។ ពិតប្រាកដណាស់ ការធ្វើដូច្នោះ គឺជារឿងមួយដ៏ធំធេងបំផុតចំពោះអល់ឡោះជាម្ចាស់។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំចូលផ្ទះរបស់ណាពី លើកលែងតែគេអនុញ្ញាតិឱ្យពួកអ្នកចូលរួមទទួលទានអាហារដោយ ពួកអ្នកមិនត្រូវទៅរង់ចាំមុនពេលចំអិនអាហារឡើយ។ ក៏ប៉ុន្ដែនៅ ពេលដែលគេបានអញ្ចើញពួកអ្នក ចូរពួកអ្នកចូលទៅចុះ។ ហើយនៅ ពេលដែលពួកអ្នកទទួលទានរួច ចូរពួកអ្នកចាកចេញរៀងៗខ្លួន ហើយមិនត្រូវបន្ដជជែកគ្នាឡើយ។ ពិតប្រាកដណាស់ ប្រការទាំង នោះគឺវាប៉ះពាល់ដល់ណាពី ហើយគាត់មានការខ្មាស់អៀនពួកអ្នក (ក្នុងការប្រាប់ឱ្យពួកអ្នកចាកចេញ)។ ហើយអល់ឡោះមិនខ្មាស់អៀនចំពោះរឿងពិតឡើយ។ ហើយនៅពេលពួកអ្នកសុំរបស់របរ ប្រើប្រាស់អ្វីមួយពីពួកនាង(ភរិយាណាពី) ចូរពួកអ្នកសុំពីពួកនាង ពីខាងក្រៅរបាំង។ ទាំងនោះគឺជាការស្អាតស្អំបំផុតចំពោះចិត្ដពួកអ្នក និងចិត្ដពួកនាង។ ហើយវាមិនសក្ដិសមឡើយចំពោះពួកអ្នកដែលពួក អ្នករំខានដល់អ្នកនាំសាររបស់អល់ឡោះ។ ហើយពួកអ្នកមិនអាច រៀបការជាមួយនឹងបណ្ដាភរិយារបស់គាត់បន្ទាប់ពីគាត់(មរណៈ)ជា ដាច់ខាត។ ពិតប្រាកដណាស់ ប្រការទាំងនោះគឺធំធេងបំផុតចំពោះ អល់ឡោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70