لِّيَجْزِىَ ٱللَّهُ ٱلصَّٰدِقِينَ بِصِدْقِهِمْ وَيُعَذِّبَ ٱلْمُنَٰفِقِينَ إِن شَآءَ أَوْ يَتُوبَ عَلَيْهِمْ إِنَّ ٱللَّهَ كَانَ غَفُورًا رَّحِيمًا
Khmer Translation - Rowwad Translation Centerដើម្បីអល់ឡោះនឹងតបស្នងដល់បណ្តាអ្នកដែលទៀងត្រង់ចំពោះភាពសច្ចៈរបស់ពួកគេ។ ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកពុតត្បុត ប្រសិនបើទ្រង់មានចេតនា ឬទុកឲ្យពួកគេសារភាពកំហុស។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
Khmer Translation - Islamic Community Development Associationដើម្បីអល់ឡោះនឹងតបស្នងចំពោះបណ្ដាអ្នកដែលស្មោះ ត្រង់ដោយសារតែសច្ចភាពរបស់ពួកគេ។ ហើយទ្រង់នឹងធ្វើទារុណកម្មចំពោះពួកពុតត្បុត ប្រសិនបើទ្រង់មានចេតនា ឬក៏អភ័យទោស ឱ្យពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។