أَشِحَّةً عَلَيْكُمْ فَإِذَا جَآءَ ٱلْخَوْفُ رَأَيْتَهُمْ يَنظُرُونَ إِلَيْكَ تَدُورُ أَعْيُنُهُمْ كَٱلَّذِى يُغْشَىٰ عَلَيْهِ مِنَ ٱلْمَوْتِ فَإِذَا ذَهَبَ ٱلْخَوْفُ سَلَقُوكُم بِأَلْسِنَةٍ حِدَادٍ أَشِحَّةً عَلَى ٱلْخَيْرِ أُو۟لَٰٓئِكَ لَمْ يُؤْمِنُوا۟ فَأَحْبَطَ ٱللَّهُ أَعْمَٰلَهُمْ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا
Khmer Translation - Rowwad Translation Centerពួកគេកំណាញ់បំផុតទៅលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)។ ហើយបើកាលណាភាពភ័យខ្លាចបានមកដល់ អ្នកនឹងឃើញពួកគេមើលមកកាន់អ្នកដោយភ្នែកក្រឡាប់ចាក់ដូចអ្នកដែលសេចក្តីស្លាប់គ្របដណ្តប់លើរូបគេ(ជិតស្លាប់)ដូច្នោះដែរ។ ហើយបើកាលណាភាពភ័យខ្លាចបានរសាយបាត់ ពួកគេក៏វាយប្រហារពួកអ្នកដោយប្រើពាក្យបញ្ឈឺដោយភាពកំណាញ់បំផុតចំពោះប្រការល្អ។ ពួកទាំងនោះពុំមែនជាពួកដែលមានជំនឿឡើយ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានលុបបំបាត់នូវទង្វើ(កុសល)របស់ពួកគេ។ ហើយនោះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះ។
Khmer Translation - Islamic Community Development Associationដោយការកំណាញ់ចំពោះពួកអ្នក(ពីការបរិច្ចាគខ្លួនប្រាណ និងទ្រព្យសម្បតិ)។ ហើយនៅពេលដែលការភ័យខ្លាច(គ្រោះ អាសន្ន)បានមកដល់ អ្នក(មូហាំម៉ាត់)នឹងឃើញពួកគេសម្លឹងមក រកអ្នក ដោយភ្នែករបស់ពួកគេវិលចុះឡើងដូចអ្នកដែលជិតស្លាប់។ ហើយនៅពេលដែលការភ័យខ្លាចបានរលាយបាត់ពួកគេបែរជាវាយ ប្រហារពួកអ្នកដោយពាក្យសំដីយ៉ាងមុតស្រួច(បញ្ឈឺ)ដោយមាន ចិត្ដកំណាញ់ទៅលើប្រការល្អ។ ពួកទាំងនោះគឺគ្មានជំនឿឡើយ ហើយអល់ឡោះបានរំលាយនូវទង្វើទាំងឡាយរបស់ពួកគេ។ ហើយ កិច្ចការទាំងនោះគឺងាយស្រួលបំផុតចំពោះអល់ឡោះ។