إِنَّ ٱللَّهَ عِندَهُۥ عِلْمُ ٱلسَّاعَةِ وَيُنَزِّلُ ٱلْغَيْثَ وَيَعْلَمُ مَا فِى ٱلْأَرْحَامِ وَمَا تَدْرِى نَفْسٌ مَّاذَا تَكْسِبُ غَدًا وَمَا تَدْرِى نَفْسٌۢ بِأَىِّ أَرْضٍ تَمُوتُ إِنَّ ٱللَّهَ عَلِيمٌ خَبِيرٌۢ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ចំណេះដឹងអំពីថ្ងៃបរលោក គឺស្ថិតនៅឯអល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បញ្ចុះទឹកភ្លៀង ហើយទ្រង់ដឹងនូវអ្វីដែលមាននៅក្នុងស្បូនស្ត្រី។ ហើយបុគ្គលម្នាក់ៗមិនបានដឹងទេថា តើខ្លួននឹងទទួលបានអ្វីនៅថ្ងៃស្អែក ហើយក៏គ្មាននរណាម្នាក់អាចដឹងថា តើរូបគេនឹងត្រូវស្លាប់នៅទីណានោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងជ្រួតជ្រាបបំផុត។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងនូវដំណឹងនៃថ្ងៃ បរលោក និងការបញ្ចុះទឹកភ្លៀង។ ហើយទ្រង់ជាអ្នកដឹងនូវអី្វដែល មានក្នុងស្បូន។ ហើយគ្មានបុគ្គលណាម្នាក់ដឹងថា តើអ្វីដែលគេនឹង ទទួលបាននៅថ្ងៃស្អែកឡើយ។ ហើយក៏គ្មានបុគ្គលណាម្នាក់ដឹងថា តើគេនឹងស្លាប់នៅលើទឹកដីណាដែរ។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹង មហាជ្រួតជ្រាប ។