وَإِذَا قِيلَ لَهُمُ ٱتَّبِعُوا۟ مَآ أَنزَلَ ٱللَّهُ قَالُوا۟ بَلْ نَتَّبِعُ مَا وَجَدْنَا عَلَيْهِ ءَابَآءَنَآ أَوَلَوْ كَانَ ٱلشَّيْطَٰنُ يَدْعُوهُمْ إِلَىٰ عَذَابِ ٱلسَّعِيرِ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកដើរតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកគេឆ្លើយតបថា៖ ផ្ទុយទៅវិញ ពួកយើងដើរតាមតែអ្វីដែលពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើប៉ុណ្ណោះ។ តើសូម្បីតែស្ហៃតនអំពាវនាវពួកទាំងនោះទៅកាន់ទណ្ឌកម្មដែលឆាបឆេះ(ក៏ពួកគេនៅតែធ្វើតាម)ដែរឬ?
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកដើរតាមអី្វ(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះមកនោះ ពួកគេបានឆ្លើយថាៈ ផ្ទុយទៅវិញ ពួកយើងកំពុងតែដើរតាម អី្វដែលពួកយើងទទួលបានពីដូនតារបស់ពួកយើង។ (តើពួកគេធ្វើ តាមដែរឬ)បើទោះបីជាស្ហៃតនអូសទាញពួកគេទៅកាន់ភ្លើងនរក ដែលឆេះសន្ធោសន្ធៅនោះ?