وَوَصَّيْنَا ٱلْإِنسَٰنَ بِوَٰلِدَيْهِ حَمَلَتْهُ أُمُّهُۥ وَهْنًا عَلَىٰ وَهْنٍ وَفِصَٰلُهُۥ فِى عَامَيْنِ أَنِ ٱشْكُرْ لِى وَلِوَٰلِدَيْكَ إِلَىَّ ٱلْمَصِيرُ
Khmer Translation - Rowwad Translation Centerហើយយើង(អល់ឡោះ)បានផ្តែផ្តាំដល់មនុស្សលោក(ឱ្យធ្វើល្អ)ចំពោះឪពុកម្តាយរបស់ខ្លួន។ ម្តាយរបស់គេបានពពោះរូបគេដោយភាពលំបាកជាន់លើលំបាក ហើយបានផ្តាច់គេពីការបំបៅក្នុងអំឡុងពេលពីរឆ្នាំ។ (យើងបានមានបន្ទូលថា៖) ចូរអ្នកដឹងគុណមកចំពោះយើង និងទៅចំពោះឪពុកម្តាយរបស់អ្នក។ ហើយកន្លែងវិលត្រឡប់(របស់អ្នក) គឺមកកាន់យើង(តែមួយគត់)។
Khmer Translation - Islamic Community Development Associationហើយយើងបានផ្ដែផ្ដាំដល់មនុស្សលោក(ឱ្យធ្វើល្អ)ចំពោះ ឪពុកម្ដាយរបស់គេ។ (ដោយសារ)ម្ដាយរបស់គេបានពរពោះរូបគេ ដោយលំបាកថែមលើលំបាកបំផុត។ ហើយការផ្ដាច់បំបៅរូបគេក្នុង អំឡុងពេលពីរឆ្នាំ។ ដូចេ្នះ ចូរអ្នកដឹងគុណចំពោះយើង និងឪពុកម្ដាយរបស់អ្នកចុះ។ ចំពោះយើងគឺជាកន្លែងវិលត្រឡប់។