فَٱنظُرْ إِلَىٰٓ ءَاثَٰرِ رَحْمَتِ ٱللَّهِ كَيْفَ يُحْىِ ٱلْأَرْضَ بَعْدَ مَوْتِهَآ إِنَّ ذَٰلِكَ لَمُحْىِ ٱلْمَوْتَىٰ وَهُوَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នកពិនិត្យមើលចុះទៅកាន់ឥទ្ធិពលនៃក្តីមេត្តាករុណារបស់អល់ឡោះ(ទឹកភ្លៀង)នោះ ថាតើទ្រង់ធ្វើឱ្យដីដែលស្ងួតហួតហែងមានជីវិតឡើងវិញយ៉ាងដូចម្តេច? ពិតប្រាកដណាស់ អ្នកដែលអាចធ្វើដូចនោះបាន ក៏ជាអ្នកដែលអាចធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក)ផងដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Khmer Translation - Islamic Community Development Associationដូចេ្នះ ចូរអ្នកពិចារណាមើលទៅលើឥទ្ធិពលនៃក្ដីមេត្ដា ករុណារបស់អល់ឡោះ តើទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)បន្ទាប់ពីវា ស្លាប់(គ្មានជីជាតិ)យ៉ាងដូចមេ្ដច? ពិតប្រាកដណាស់ អ្នកដែលអាច ធ្វើដូចនោះ គឺជាអ្នកដែលធ្វើឱ្យមនុស្សរស់ឡើងវិញ។ ហើយទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។