ضَرَبَ لَكُم مَّثَلًا مِّنْ أَنفُسِكُمْ هَل لَّكُم مِّن مَّا مَلَكَتْ أَيْمَٰنُكُم مِّن شُرَكَآءَ فِى مَا رَزَقْنَٰكُمْ فَأَنتُمْ فِيهِ سَوَآءٌ تَخَافُونَهُمْ كَخِيفَتِكُمْ أَنفُسَكُمْ كَذَٰلِكَ نُفَصِّلُ ٱلْـَٔايَٰتِ لِقَوْمٍ يَعْقِلُونَ
Khmer Translation - Rowwad Translation Centerទ្រង់បានលើកជាឧទាហរណ៍មួយសម្រាប់ពួកអ្នកចេញពីខ្លួនរបស់ពួកអ្នកផ្ទាល់គឺ តើពួកអ្នកមានទាសករដាច់ថ្លៃដែលជាដៃគូរួមចំណែក(ជាមួយពួកអ្នក)ចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នកដោយស្មើភាពគ្នាដែរឬទេ? ពួកអ្នកបារម្ភខ្លាចចំពោះពួកគេ ដូចដែលអ្នកបារម្ភខ្លាចអ្នកមួយចំនួននៃពួកអ្នកដែលមានសិទ្ធិដូចពួកអ្នកដែរ។ ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា។
Khmer Translation - Islamic Community Development Associationទ្រង់បានលើកឧទាហរណ៍មួយសម្រាប់ពួកអ្នកចេញពីខ្លួន ពួកអ្នក។ តើពួកអ្នកយល់ព្រមឱ្យពួកខ្ញុំបម្រើរបស់ពួកអ្នកមានភាគ ហ៊ុនក្នុងអ្វី(ទ្រព្យសម្បត្ដិ)ដែលយើងបានប្រទានឱ្យពួកអ្នកដោយឱ្យ ពួកអ្នកមានភាពស្មើគ្នានៅក្នុងរឿងនេះ ខណៈដែលពួកអ្នកព្រួយ បារម្ភចំពោះពួកគេដូចជាការព្រួយបារម្ភចំពោះពួកដែលមានឋានៈ ដូចពួកអ្នកដែរឬទេ? ដូចេ្នះហើយយើងបកស្រាយនូវអាយ៉ាត់ៗ សម្រាប់ក្រុមដែលចេះពិចារណា។