إِذْ قَالَ ٱللَّهُ يَٰعِيسَىٰٓ إِنِّى مُتَوَفِّيكَ وَرَافِعُكَ إِلَىَّ وَمُطَهِّرُكَ مِنَ ٱلَّذِينَ كَفَرُوا۟ وَجَاعِلُ ٱلَّذِينَ ٱتَّبَعُوكَ فَوْقَ ٱلَّذِينَ كَفَرُوٓا۟ إِلَىٰ يَوْمِ ٱلْقِيَٰمَةِ ثُمَّ إِلَىَّ مَرْجِعُكُمْ فَأَحْكُمُ بَيْنَكُمْ فِيمَا كُنتُمْ فِيهِ تَخْتَلِفُونَ
Khmer Translation - Rowwad Translation Centerចូរអ្នកនឹកឃើញ ខណៈពេលដែលទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអ៊ីសាថា៖ ឱអ៊ីសា! ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នកពីផែនដី(ទាំងដែលអ្នកមិនទាន់ស្លាប់) ហើយយើងជាអ្នកដែលលើកអ្នកមកកាន់យើង ព្រមទាំងជម្រះសម្អាតអ្នកពីពួកដែលប្រឆាំង ហើយនិងធ្វើឱ្យបណ្ដាអ្នកដែលដើរតាមអ្នកមានភាពខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងរហូតដល់ថ្ងៃបរលោក។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺឆ្ពោះមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងកាត់សេចក្ដីរវាងពួកអ្នកចំពោះអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នានៅក្នុងវា។
Khmer Translation - Islamic Community Development Association(ចូរចងចាំ)នៅពេលដែលអល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីសា. ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នក(ពីផែនដី)និងជាអ្នកលើកអ្នកមកកាន់យើង ព្រមទាំងរំដោះអ្នកឱ្យរួចផុតពី ពួកប្រឆាំង ហើយយើងនឹងធ្វើឱ្យបណ្ដាអ្នកដែលប្រតិបត្ដិតាមអ្នក ខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងរហូតដល់ថ្ងៃបរលោក។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នកគឺមកកាន់យើងវិញ។ ហើយយើង នឹងកាត់សេចក្ដីរវាងពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នា ក្នុងរឿងនោះ។