أَلَمْ تَرَ إِلَى ٱلَّذِينَ أُوتُوا۟ نَصِيبًا مِّنَ ٱلْكِتَٰبِ يُدْعَوْنَ إِلَىٰ كِتَٰبِ ٱللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّىٰ فَرِيقٌ مِّنْهُمْ وَهُم مُّعْرِضُونَ
Khmer Translation - Rowwad Translation Centerតើអ្នក(ឱព្យាការីមូហាំម៉ាត់)ពុំបានឃើញទេឬអំពីពួក(យូដា)ដែលគេបានផ្តល់ឱ្យពួកគេនូវចំណេះដឹងពីគម្ពីរ(តាវរ៉ត) ដោយពួកគេត្រូវបានគេអំពាវនាវឱ្យត្រឡប់ទៅកាន់គម្ពីររបស់អល់ឡោះដើម្បីកាត់សេចក្ដីរវាងពួកគេ។ ក្រោយមក ស្រាប់តែក្រុមមួយក្នុងចំណោមពួកគេបែរជាងាកចេញទៅវិញ ខណៈដែលពួកគេជាពួកដែលបដិសេធ។
Khmer Translation - Islamic Community Development Associationតើអ្នក(មូហាំម៉ាត់)ពុំបានឃើញទេឬ ពួកដែលគេបាន ផ្ដល់ឱ្យមួយផ្នែកនៃគម្ពីរ(តាវរ៉ត)? ពួកគេត្រូវបានគេអំពាវនាវ ទៅកាន់គម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)ដើម្បីកាត់សេចក្ដីរវាង ពួកគេ តែក្រោយមកមួយក្រុមអំពីពួកគេបែរចេញ ដោយពួកគេនៅ តែប្រឆាំងនោះ?