يَوْمَ تَبْيَضُّ وُجُوهٌ وَتَسْوَدُّ وُجُوهٌ فَأَمَّا ٱلَّذِينَ ٱسْوَدَّتْ وُجُوهُهُمْ أَكَفَرْتُم بَعْدَ إِيمَٰنِكُمْ فَذُوقُوا۟ ٱلْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ
Khmer Translation - Rowwad Translation Centerគឺនៅថ្ងៃដែលផ្ទៃមុខ(អ្នកមានជំនឿ) សភ្លឺ និងផ្ទៃមុខ(ពួកគ្មានជំនឿ) ខ្មៅងងឹត។ រីឯពួកដែលផ្ទៃមុខរបស់ពួកគេខ្មៅងងឹតនោះ (មានគេសួរទៅកាន់ពួកគេថា៖) តើពួកអ្នកប្រឆាំង(នឹងអល់ឡោះ)ក្រោយពីពួកអ្នកបានជំនឿហើយឬ? ដូច្នេះ ចូរពួកអ្នកភ្លក់នូវទណ្ឌកម្ម(របស់អល់ឡោះ)ដោយសារតែការប្រឆាំងរបស់ពួកអ្នកនោះចុះ។
Khmer Translation - Islamic Community Development Associationនៅថ្ងៃ(បរលោក)ដែលមុខអ្នកខ្លះសភ្លឺ និងមុខអ្នកខ្លះ ទៀតខ្មៅងងឹត។ រីឯអ្នកដែលមុខរបស់ពួកគេខ្មៅងងឹតនោះ(មាន គេសួរពួកគេថា) តើពួកអ្នកបានប្រឆាំងបន្ទាប់ពីពួកអ្នកមានជំនឿ ឬ? ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិទារុណកម្មដោយសារតែការ ប្រឆាំងរបស់ពួកអ្នកចុះ។