وَلَا تَكُونُوا۟ كَٱلَّذِينَ تَفَرَّقُوا۟ وَٱخْتَلَفُوا۟ مِنۢ بَعْدِ مَا جَآءَهُمُ ٱلْبَيِّنَٰتُ وَأُو۟لَٰٓئِكَ لَهُمْ عَذَابٌ عَظِيمٌ
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកកុំធ្វើដូច(ពួកអះលីគីតាប)ដែលបានបែកបាក់គ្នា និងបានខ្វែងគំនិតគ្នាបន្ទាប់ពីភស្តុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកគេហើយនោះឱ្យសោះ។ ហើយពួកទាំងនោះ ពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
Khmer Translation - Islamic Community Development Associationហើយចូរពួកអ្នកកុំប្រព្រឹត្ដដូចពួកដែលបានបែកបាក់គ្នា និងខ្វែងយោបល់គ្នាបន្ទាប់ពីភស្ដុតាងយ៉ាងច្បាស់បានមកដល់ពួកគេ ឱ្យសោះ។ ហើយពួកទាំងនោះនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។