إِنَّ ٱلَّذِينَ كَفَرُوا۟ لَن تُغْنِىَ عَنْهُمْ أَمْوَٰلُهُمْ وَلَآ أَوْلَٰدُهُم مِّنَ ٱللَّهِ شَيْـًٔا وَأُو۟لَٰٓئِكَ هُمْ وَقُودُ ٱلنَّارِ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ទ្រព្យសម្បត្ដិរបស់ពួកគេ និងកូនចៅរបស់ពួកគេ ពិតជាមិនអាចជួយការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ ហើយពួកទាំងនោះ ពួកគេគឺជាវត្ថុសម្រាប់បង្កាត់ភ្លើងនរក(នៅថ្ងៃបរលោក)។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនោះ ទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេពិតជាមិនអាចការពារពួកគេពី(ទារុណកម្ម) អល់ឡោះបានបន្ដិចសោះឡើយ។ ហើយពួកអ្នកទាំងនេះគឺជាអុស របស់ភ្លើងនរក។