caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Qasas វាក្យខណ្ឌ 77

ម៉ាកកah · revelation order 49 · 28:77

وَٱبْتَغِ فِيمَآ ءَاتَىٰكَ ٱللَّهُ ٱلدَّارَ ٱلْـَٔاخِرَةَ وَلَا تَنسَ نَصِيبَكَ مِنَ ٱلدُّنْيَا وَأَحْسِن كَمَآ أَحْسَنَ ٱللَّهُ إِلَيْكَ وَلَا تَبْغِ ٱلْفَسَادَ فِى ٱلْأَرْضِ إِنَّ ٱللَّهَ لَا يُحِبُّ ٱلْمُفْسِدِينَ

Khmer Translation - Rowwad Translation Centerហើយចូរអ្នកស្វែងរកផលបុណ្យសម្រាប់ថ្ងៃបរលោកតាមរយៈអ្វី(ទ្រព្យសម្បត្តិ)ដែលអល់ឡោះបានប្រទានដល់អ្នក។ ហើយចូរអ្នកកុំភ្លេចចំណែករបស់អ្នកនៅក្នុងលោកិយ។ ហើយចូរអ្នកធ្វើល្អ(ដាក់មនុស្ស) ដូចដែលអល់ឡោះបានធ្វើល្អដាក់អ្នក។ ហើយចូរអ្នកកុំស្វែងរកការបង្កវិនាសកម្មនៅលើផែនដីឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រលាញ់ពួកដែលបង្កវិនាសកម្មឡើយ។
Khmer Translation - Islamic Community Development Associationហើយចូរអ្នកស្វែងរកផលបុណ្យសម្រាប់ថ្ងៃបរលោកនូវអ្វី ដែលអល់ឡោះបានប្រទានឱ្យអ្នកចុះ តែកុំភេ្លចនូវលាភសំណាង ចំណែករបស់អ្នកនៅក្នុងលោកិយនេះឱ្យសោះ។ ហើយចូរអ្នកសាង អំពើល្អដូចអ្វី ដែលអល់ឡោះបានធ្វើល្អចំពោះអ្នក។ ហើយចូរអ្នក កុំស្វែងរកភាពវិនាសកម្មនៅលើផែនដីនេះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70